១. សុខភាព
(កើតមកហើយ ត្រូមានសុខភាពល្អ អាយុវែង)។
សុខភាព = ពេលវេលានៃការរស់នៅ
២. ចំណេះដឹង
ចំណេះដឹង(ការសិក្សាកម្រិតខ្ពស់) និងមានសម្មទិដ្ឋិ។
៣. ទ្រព្យសម្បត្តិ
ទ្រព្យសម្បត្តិ (គ្រប់គ្រាន់)។
៤. អំណាច
អំណាច មុខមាត់ កិត្តិយស នៅក្នុងសង្គម។
មានទ្រព្យសម្បត្តិ ខ្វះចំណេះដឹងខ្ពង់ខ្ពស់ និងខ្វះអំណាច ជីវិតហាក់បីដូចជានៅខ្វះអ្វីម្យ៉ាង។
មានចំណេះដឹងខ្ពស់ តែខ្វះអំណាច និងទ្រព្យសម្បត្តិ វាក៏នៅតែខ្វះអ្វីម្យ៉ាងដែរនៅក្នុងជីវិត។
មានអំណាច តែខ្វះទ្រព្យសម្បត្តិ និងចំណេះដឹងខ្ពស់ រសជាតិជីវិតនៅតែខ្វះអ្វីម្យ៉ាងដែរ។
មានអ្វីៗទាំងអស់ ប្រសិនបើសុខភាពមិនល្អ គឺរបស់ទាំងអស់នោះ គ្មានន័យអ្វីឡើយ។
សរុបសេចក្តីមក ដើម្បីឲ្យជីវិតបុគ្គលម្នាក់ស្កប់នឹងដំណើរជីវិតរបស់ខ្លួនក្នុងកម្រិតណាមួយនោះ លុះត្រាតែបុគ្គលនោះ មានរបស់ទាំង៣យ៉ាងខាងលើនេះ។
តើរបស់នេះស្រួលស្វែអរកទេ? ចម្លើយ គឺថា លំបាកណាស់។
លើសពីនេះទៅទៀត សេរីភាព និងសុខភាព ក៏ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានផងដែរ៕